ពលរដ្ឋវិចតូរៀទាំងអស់ត្រូវបានសំណូមពរកុំធ្វើដំណើរទៅកាន់ស៊ីដនីខណៈដែលកូរ៉ូណាវីរុសកំពុងចាប់ផ្តើមឆ្លងនៅក្នុងរដ្ឋញូសៅវែល។ បើមិនដូច្នេះទេ អាចនឹងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃមុននឹងចូលមកវិចតូរៀវិញ។
ចាប់ពីយប់ថ្ងៃសុក្រនេះទៅ ពលរដ្ឋដែលធ្វើដំណើរពីញូសៅវែល មកវិចតូរៀនឹងត្រូវស្នើសុំការអនុញ្ញាតជាមុន។
ពិសេសក្នុងខណៈដែលតំបន់ឆ្នេរសមុទ្រភាគខាងជើង កំពុងស្ថិតក្នុងការឆ្លងច្រើន ដូច្នេះពលរដ្ឋដែលមកពីតំបន់នោះនឹងមិនអនុញ្ញាតឲ្យចូលមករដ្ឋវិចតូរៀឡើយ។