ខ្សែទូរស័ព្ទជំនួយ COVID-19 សម្រាប់មនុស្សវ័យចំណាស់ គឺផ្តល់ព័ត៌មាន ជួយគាំទ្រ និងភ្ជាប់ទំនាក់ទំនងសម្រាប់ប្រជាជនដែលមានវ័យចំណាស់។ ប្រជាជនដែលមានវ័យចំណាស់ គ្រួសារ មិត្តភក្តិ និងអ្នកថែទាំពួកគាត់អាចទូរស័ព្ទឥតគិតថ្លៃទៅលេខ FREECALL 1800 171 866 ប្រសិនបើពួកគេ៖
- ចង់និយាយជាមួយអ្នកណាម្នាក់អំពីការរឹតត្បិតលើ COVID-19 និងផលប៉ះពាល់ទៅលើពួកគេ
 - មានអារម្មណ៍កណ្តោចកណ្តែង ឬព្រួយបារម្ភអំពីមនុស្សជាទីស្រលាញ់របស់ពួកគេ
 - ត្រូវការអ្នកថែទាំអ្នកណាម្នាក់ និងព័ត៌មានមួយចំនួន ឬអ្នកណាម្នាក់ដើម្បីនិយាយជាមួយ
 - ត្រូវការជំនួយ ឬឱវាទអំពីការផ្លាស់ប្ដូរសេវាថែទាំមនុស្សវ័យចំណាស់ដែលពួកគេកំពុងទទួល
 - ត្រូវការជំនួយដើម្បីប្រើប្រាស់សេវាថែទាំថ្មី ឬការផ្គត់ផ្គង់សំខាន់ៗដូចជា ការទិញទំនិញជាដើម
 - មានការព្រួយបារម្ភអំពីខ្លួនពួកគាត់ផ្ទាល់ ព្រួយបារម្ភអំពីមិត្តភក្តិ ឬសមាជិកគ្រួសារណាម្នាក់ដែលកំពុងរស់នៅដោយមានជំងឺវង្វេងស្មារតី
 - ចង់រៀបចំចាត់ចែងឲ្យមានការត្រួតពិនិត្យសុខភាពម្តង ឬជាប្រចាំសម្រាប់ខ្លួនពួកគាត់ផ្ទាល់ ឬសម្រាប់អ្នកណាផ្សេងទៀង។
 
ប្រជាជនវ័យចំណាស់ សាច់ញាតិ អ្នកថែទាំ មិត្តភក្តិ ឬអ្នកផ្តល់ជំនួយ ពួកគេអាច៖
- ទូរស័ព្ទទៅលេខ 1800 171 866
 - 8.30 ព្រឹក – 6 ល្ងាច ម៉ោងនៅតំបន់អូស្ត្រាលីភាគខាងកើត(AEST) រាល់ថ្ងៃធ្វើការ
 - សម្រាប់ព័ត៌មាន ឬសេវាកម្មណាមួយដែលពួកគេត្រូវការ។
 
ខ្សែទូរស័ព្ទជំនួយ COVID-19 សម្រាប់មនុស្សវ័យចំណាស់ គឺជាគំនិតផ្តួចផ្តើមរួមគ្នាដោយ ៖
- COTA Australia,
 - ជំងឺវង្វេងស្មារតីអូស្ត្រាលី (Dementia Australia),
 - មនុស្សចាស់ថ្នាក់ជាតិ (National Seniors) និង
 - OPAN,
 - ព្រមទាំងបានគាំទ្រដោយការផ្តល់មូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី។
 
ជំនួយសេវាបកប្រែផ្ទាល់មាត់ និងបកប្រែសរសេរ (TIS)
ប្រជាជនដែលមានវ័យចំណាស់ ដែលមិនអាចនិយាយភាសាអង់គ្លេសបានសូម ៖
- ទូរស័ព្ទទៅ TIS ថ្នាក់ជាតិតាមលេខ 131 450
 - ស្នើសុំអ្នកបកប្រែផ្ទាល់មាត់និង
 - ស្នើសុំឲ្យគេភ្ជាប់ទៅខ្សែទូរស័ព្ទជំនួយ COVID-19 សម្រាប់មនុស្សវ័យចំណាស់ ឬប្រាប់លេខ
 
ទូរស័ព្ទ 1800 171 866 ដើម្បីឲ្យគេភ្ជាប់ជូន។