ខ្សែទូរស័ព្ទជំនួយ COVID-19 សម្រាប់មនុស្សវ័យចំណាស់
ខ្សែទូរស័ព្ទជំនួយ COVID-19 សម្រាប់មនុស្សវ័យចំណាស់ គឺផ្តល់ព័ត៌មាន ជួយគាំទ្រ និងភ្ជាប់ទំនាក់ទំនងសម្រាប់ប្រជាជនដែលមានវ័យចំណាស់។ ប្រជាជនដែលមានវ័យចំណាស់ គ្រួសារ មិត្តភក្តិ និងអ្នកថែទាំពួកគាត់អាចទូរស័ព្ទឥតគិតថ្លៃទៅលេខ FREECALL 1800 171 866 ប្រសិនបើពួកគេ៖ ចង់និយាយជាមួយអ្នកណាម្នាក់អំពីការរឹតត្បិតលើ COVID-19 និងផលប៉ះពាល់ទៅលើពួកគេ មានអារម្មណ៍កណ្តោចកណ្តែង ឬព្រួយបារម្ភអំពីមនុស្សជាទីស្រលាញ់របស់ពួកគេ ត្រូវការអ្នកថែទាំអ្នកណាម្នាក់ និងព័ត៌មានមួយចំនួន ឬអ្នកណាម្នាក់ដើម្បីនិយាយជាមួយ ត្រូវការជំនួយ ឬឱវាទអំពីការផ្លាស់ប្ដូរសេវាថែទាំមនុស្សវ័យចំណាស់ដែលពួកគេកំពុងទទួល ត្រូវការជំនួយដើម្បីប្រើប្រាស់សេវាថែទាំថ្មី ឬការផ្គត់ផ្គង់សំខាន់ៗដូចជា ការទិញទំនិញជាដើម មានការព្រួយបារម្ភអំពីខ្លួនពួកគាត់ផ្ទាល់ ព្រួយបារម្ភអំពីមិត្តភក្តិ ឬសមាជិកគ្រួសារណាម្នាក់ដែលកំពុងរស់នៅដោយមានជំងឺវង្វេងស្មារតី ចង់រៀបចំចាត់ចែងឲ្យមានការត្រួតពិនិត្យសុខភាពម្តង ឬជាប្រចាំសម្រាប់ខ្លួនពួកគាត់ផ្ទាល់ ឬសម្រាប់អ្នកណាផ្សេងទៀង។ ប្រជាជនវ័យចំណាស់ សាច់ញាតិ អ្នកថែទាំ មិត្តភក្តិ ឬអ្នកផ្តល់ជំនួយ...