Home > News > Page 2

ការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ

ក្បាំង​គ្រប​ច្រមុះនិងមាត់ ពលរដ្ឋ​វិកថូរៀ​គ្រប់​រូប​ដែល​មាន​អាយុ​ចាប់​ពី​12 ឆ្នាំ​ឡើងទៅ​ត្រូវ​ពាក់ក្បាំង​គ្រប​ច្រមុះនិងមាត់​ពេល​ចេញ​ពី​ផ្ទះ លើកលែងតែពួកគេមានហេតុ​ផល​ស្រប​ច្បាប់​​ដូចលើក​ក្នុង​ករណី​ឧទាហរណ៍ខាង​ក្រោម​នេះ ៖ ​បើ​អ្នក​មាន​បញ្ហា​សុខភាព​ដូចជា​បញ្ហា​ស្បែក​ធ្ងន់​ធ្ងរ​នៅ​លើ​មុខ ឬ​មាន​បញ្ហា​ក្នុង​ការ​ដក​ដង្ហើម បើ​អ្នក​ជិះ​ឡាន​​អាចជិះ​ម្នាក់​ឯង ឬ​ជាមួយ​នរណាម្នាក់​ដែលស្នាក់​នៅ​ផ្ទះ​ជាមួយ​គ្នា ​បើ​អ្នក​ធ្វើ​លំហាត់​ប្រាណ​ដោយ​ប្រើ​កម្លាំង​ខ្លាំង ប៉ុន្តែ​អ្នក​ត្រូវ​តែ​យក​ក្បាំង​គ្រប​ច្រមុះនិងមាត់តាមខ្លួន។